book 2

thai book

book one













សីល៥ ឬនិច្ចសីល
សីល៥ ឬនិច្ចសីល គឺជាសីលដែលបុគ្គលគួររក្សាជាប្រចាំក្នុងជីវិតរាល់់ថ្ងៃ។ ចេតនាវៀរចាកនូវបញ្ចវេរា ឬហៅថាពៀរវេរាទាំង៥នេះ គឺជាការនាំសេចក្តី​សុខមកអោយខ្លួន និងអ្នកដទៃ។
វិធីសមាទាននិច្ចសីល
ជាដំបូងពុទ្ធសាសនិកគប្បីសូត្រនមស្ការព្រះរតនត្រ័យជាមុន បើសមាទានដោយខ្លួនឯង គប្បីសូត្រតាំងចិត្តដល់នូវត្រៃសរណគមន៍ និងសមាទានសីល។ បើសមាទានពីព្រះភិក្ខុសង្ឃ ឬសាមណេរ គប្បីសូត្រសូមនិច្ចសីល ព្រមទាំងត្រៃសរណគមន៍ បន្ទាប់ពីសូត្រនមស្ការព្រះរតនត្រ័យរួច។
ការសមាទានពីព្រះសង្ឃ៖

ឧកាស អហំ (មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ (យាចាម)។
ទុតិយម្បិ អហំ (មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ (យាចាម)។
តតិយម្បិ អហំ (មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ (យាចាម)។

ប្រែៈ (ខ្ញុំ) សូមគោរព, បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា(ទាំងឡាយ) សូមនូវសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា។ ...ជាគម្រប់ពីរដងផង។ ...ជាគម្រប់បីដងផង។

បន្ទាប់ពីនោះ ត្រូវសូត្រតាមលោក អ្នកអោយសីល។

ថ្វាយបង្គំព្រះពុទ្ធរតនៈ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្ត​ដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា​ប្រដៅ​ព្រះអង្គឡើយ។

ដល់នូវត្រៃសរណគមន៍

ពុទ្ធំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក។
ធម្មំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក។
សង្ឃំ សរណំ គច្ឆាមិ។ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ជាគម្រប់ពីរដងផង។
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ជាគម្រប់ពីរដងផង។
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ជាគម្រប់ពីរដងផង។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ជាគម្រប់បីដងផង។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ជាគម្រប់បីដងផង។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ជាគម្រប់បីដងផង។

សីល៥ ឬនិច្ចសីល
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ​​​​​   ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិត​អោយធ្លាក់ចុះ គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ​   ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេ​មិនបានអោយដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ  ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាម​ទាំងឡាយ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ -ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំង​នៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
មើលបន្ថែមៈ អង្គនៃនិច្ចសីល

សមាទានសីល៥